ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

កិច្ចប្រជុំស្តីពី Midterm mission for CAMIWRMP
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ ២០២៣

សៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ មានរៀបចំកិច្ចប្រជុំស្តីពី Midterm mission for CAMIWRMP ដែលទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB ដោយមានការចូលរួមពី ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងធនាគារអភិឌ្ឍន៍អាស៊ី ADB តំណាងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB និងតំំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានស្នើឲ្យអាជ្ញាធរខេត្ត សម្របសម្រួលដោះស្រាយមួយប្រជាពលរដ្ឋតាមមាត់ប្រឡាយក្បាលហុង ទំាងដីដែលមានប័ណ្ណកម្មសិទ្ធ និងគ្មានប័ណ្ណកម្មសិទ្ធ ឲ្យបានរួចរាល់ មុននឹងម្ចាស់គម្រោងចាប់ផ្តើមអនុវត្តគម្រោង។ គួរបញ្ជាក់ផងដែរថា ក្រសួងធនធានទឹកនិងឧតុនិយម ដែលជាអ្នកអនុវត្តគម្រោង នឹងជួសជុលកែលម្អទំនប់បង្ហៀរក្បាលហុង ស្តារប្រឡាយមេក្បាលហុង ប្រឡាយមេព្រៃញី និងប្រឡាយមេស្វាយអាត់ ដែលជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ដើម្បីបម្រើដល់វិស័យកសិកម្ម បញ្ជៀសទឹកជំនន់ដែលនាំឲ្យលិចក្រុងពោធិ៍សាត់ និងលើកស្ទួយសោភណភាពក្រុងពោធិ៍សាត់ឲ្យកាន់តែមានភាពទាក់ទាញ បម្រើដល់វិស័យទេសចរណ៍ផងដែរ។

ព័ត៌មានទាក់ទង